រីឯកូនចៅរបស់លោកសាលម៉ា គឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធី ចំនួនពាក់កណ្តាល អ្នកភូមិសោរីត
នេហេមា 12:28 - អាល់គីតាប ក្រុមចំរៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនចៅរបស់ពួកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមចម្រៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា |
រីឯកូនចៅរបស់លោកសាលម៉ា គឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធី ចំនួនពាក់កណ្តាល អ្នកភូមិសោរីត
លោកអូបាឌាជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូថិន។ លោកបេរេគាជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនថូផា។
បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចំរៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។
ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចំរៀងដែលត្រូវបំពេញមុខងារនៅក្នុងដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។
បន្ទាប់មក ពួកអ៊ីមុាំដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។
លោកសាន់បាឡាត់ និងលោកកេសែម ក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។