ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:10 - អាល់គីតាប

លោក​យេសួរ​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌គីម លោក​យ៉ូយ៉ា‌គីម​ជា​ឪពុក​របស់​លោក​អេលី‌យ៉ាស៊ីប លោក​អេលី‌យ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌ដា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​យេសួរ ជា​ឪពុក​របស់​យ៉ូ‌យ៉ាគីម យ៉ូ‌យ៉ាគីម​ជាឪពុក​របស់​អេលី‌យ៉ាស៊ីប អេលី‌យ៉ាស៊ីប​ជា​ឪពុក​របស់​យ៉ូ‌យ៉ាដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេសួរ​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌គីម លោក​យ៉ូយ៉ា‌គីម​ជា​ឪពុក​របស់​លោក​អេលីយ៉ាស៊ីប លោក​អេលីយ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌ដា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យេសួរ លោក​បង្កើត​យ៉ូយ៉ា‌គីមៗ បង្កើត​អេលី‌យ៉ាស៊ីបៗ បង្កើត​យ៉ូយ៉ាដា

សូមមើលជំពូក



នេហេមា 12:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​យេសួរ ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​សេកា‌នា


ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អេលី‌យ៉ាស៊ីប ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​យ៉ាគីម


លោក​យ៉ូយ៉ា‌ដា​ជា​ឪពុក​របស់​លោក​យ៉ូណា‌ថាន លោក​យ៉ូណា‌ថាន​ជា​ឪពុក​របស់​លោក​យ៉ាដួរ។


នៅ​ជំនាន់​ដែល​លោក​អេលី‌យ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មូស្ទី​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​អ៊ីមុាំ រហូត​ដល់​រជ្ជកាល​ស្តេច​ដារី‌យុស។


អ្នក​ទាំង​នោះ​រស់​នៅ​ជំនាន់​លោក​យ៉ូយ៉ា‌គីម ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅ​របស់​លោក​យ៉ូសា‌ដាក គឺ​នៅ​ជំនាន់​លោក​នេហេមា​កាន់​តំណែង​ជា​ទេសា‌ភិបាល ហើយ​អ៊ីមុាំ​អែសរ៉ា​ធ្វើ​ជា​បណ្ឌិត​ខាង​ហ៊ូកុំ។


រីឯ​លោក​បាក‌ប៊ូគា និង​លោក​អ៊ូនី បំពេញ​មុខ‌ងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។


លោក​យ៉ូយ៉ា‌ដា​ជា​កូន​របស់​មូស្ទី​អេលី‌យ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។


មុន​ពេល​នោះ គេ​តែង‌តាំង​អ៊ីមុាំ​អេលី‌យ៉ាស៊ីប ឲ្យ​មើល​ខុស​ត្រូវ​បន្ទប់​នានា​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ ដោយ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​ថូប៊ី‌យ៉ា


វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលី‌យ៉ាស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀបចំ​បន្ទប់​មួយ​ក្នុង​ទីធ្លា​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់ សម្រាប់​លោក​ថូប៊ី‌យ៉ា។


នៅ​គ្រា​នោះ លោក​អេលី‌យ៉ាស៊ីប ជា​មូស្ទី បាន​ក្រោក​ឡើង​ជា​មួយ​អ៊ីមុាំ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​របស់​គាត់ ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក​គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ ជា​សក្ការៈ​នៅ​ពេល​ដាក់​សន្លឹក​ទ្វារ ពួក​គេ​ក៏​ធ្វើ​ពិធី​ញែក​កំពែង​ក្រុង​ត្រង់​នោះ​ជា​សក្ការៈ ចាប់​ពី​ប៉ម​ហាមេ‌អា​រហូត​ដល់​ប៉ម​ហាណា‌នាល​ដែរ។