ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 11:25 - អាល់គីតាប

រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​នៅ​គារយ៉ាត-‌អើបា និង​ស្រុក​ភូមិ​ជុំ‌វិញ ឌីបូន និង​ស្រុក​ភូមិ​ជុំ‌វិញ យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រី​ឯ​ភូមិ​ទាំង​ប៉ុន្មាន និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ មាន​ប្រជា‌ជន​យូដា​ខ្លះ រស់​នៅ​ត្រង់​គារយ៉ាត់-អើបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ ហើយ​នៅ​ឌីបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​នៅ​គារយ៉ាត-‌អើបា និង​ស្រុក​ភូមិ​ជុំ‌វិញ ឌីបូន និង​ស្រុក​ភូមិ​ជុំ‌វិញ យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រង់​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន នឹង​ស្រែ​ចំការ​ជុំវិញ នោះ​មាន​ពួក​យូដា​ខ្លះ នៅ​ត្រង់​គារយ៉ាត់-អើបា នឹង​តំបន់​នៅ​ជុំវិញ នៅ​ឌីបូន នឹង​តំបន់​នៅ​ជុំវិញ នៅ​យេកាប‌សៀល នឹង​តំបន់​នៅ​ជុំវិញ

សូមមើលជំពូក



នេហេមា 11:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក គាត់​ក៏​បាន​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ អ៊ីព្រហ៊ីម​មក​រៀប​ចំ​បញ្ចុះ​សព​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។


យេសួរ ម៉ូឡា‌ដា បេត-‌ផាលែត


ក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-បាល ក្រុង​បេតបាល‌មេយ៉ូន


ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ចាប់​តាំង​ពី​ទី‌ក្រុង​ដែល​ស្ថិត​នៅ​កណ្តាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល​រហូត​ដល់​ក្រុង​ឌីបូន។


យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​គាត់ ទុក​ជា​មត៌ក។


កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គារ‌យ៉ាត-អើបា។ លោក​អើបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន‌ជាតិ​អាណាក់។ ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេសក៏​បាន​សុខ‌សាន្ត​ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។