ពេលនោះ អ៊ីព្លេសហ្សៃតនចាកចេញពីអុលឡោះតាអាឡាទៅ ហើយធ្វើឲ្យអៃយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
និក្ខមនំ 9:9 - អាល់គីតាប ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយទៅជាដំបៅងាទៀតផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផេះនោះនឹងក្លាយជាធូលីយ៉ាងម៉ដ្ត នៅពាសពេញលើស្រុកអេស៊ីព្ទ ហើយនឹងក្លាយជាបូស ធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ ពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផេះនោះនឹងត្រឡប់ក្លាយជាធូលីយ៉ាងម៉ដ្ត នៅលើស្រុកអេស៊ីព្ទទាំងមូល ហើយនឹងបង្កើតជាបូសធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វនៅពេញក្នុងស្រុកដែរ |
ពេលនោះ អ៊ីព្លេសហ្សៃតនចាកចេញពីអុលឡោះតាអាឡាទៅ ហើយធ្វើឲ្យអៃយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
ម៉ូសា និងហារូនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅជួបស្តេចហ្វៀរ៉អ៊ូន។ ម៉ូសាបាចផេះទៅលើ បណ្តាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ចូរយកដៃក្តាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសាបាចឡើងទៅលើ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន
អុលឡោះតាអាឡានឹងប្រហារអ្នកដោយគ្រោះកាច ដូចទ្រង់ធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ទ្រង់នឹងប្រហារអ្នក ដោយរោគប្ញសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាបានឡើយ។
អុលឡោះតាអាឡានឹងប្រហារអ្នក ឲ្យកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ទ្រង់នឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។
ម៉ាឡាអ៊ីកាត់ទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។