រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់អុលឡោះតាអាឡា ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់អុលឡោះតាអាឡាយកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
និក្ខមនំ 40:29 - អាល់គីតាប គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកដាក់អាសនាតង្វាយដុតនៅមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅជិតទ្វារចូលព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ គេថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈនេះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ដាក់អាសនាដង្វាយដុតនៅមុខទ្វាររោងឧបោសថផងត្រសាលជំនុំ រួចលោកថ្វាយដង្វាយដុត នឹងដង្វាយម្សៅ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក |
រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់អុលឡោះតាអាឡា ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់អុលឡោះតាអាឡាយកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
គេតម្កល់អាងនៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។
ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។
គាត់វាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើគូរបាន និងពិធីច្រួចឈាម។
អុលឡោះតាអាឡាត្រាស់ហៅម៉ូសា ពីក្នុងជំរំជួបអុលឡោះតាអាឡា ហើយមានបន្ទូលមកគាត់ថា៖
មនុស្សកង្វាក់អើយ! ជំនូនដែលគេជូនលើអាសនៈ និងអាសនៈដែលធ្វើឲ្យជំនូនទៅជាជំនូនពិសិដ្ឋ តើមួយណាសំខាន់ជាង?។
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។
អ៊ីសាពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកឈាមរបស់គាត់ផ្ទាល់ចូលទៅជូនក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។