សាទីសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម ខតាន់ចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់ម៉ូសា ទាំងពោលថា៖ «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!»។
និក្ខមនំ 4:26 - អាល់គីតាប ពេលនោះ អុលឡោះតាអាឡាចាកចេញពីម៉ូសា។ សាទីសេផូរ៉ាពោលថា «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការខតាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គក៏លែងធ្វើអ្វីលោកទៅ ហើយនាងពោលថា៖ «អ្នកជាប្តីដោយសារឈាម ដោយព្រោះការកាត់ស្បែក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។ |
សាទីសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម ខតាន់ចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់ម៉ូសា ទាំងពោលថា៖ «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ «ចូរចេញទៅជួបម៉ូសានៅវាលរហោស្ថាន»។ ហារូនក៏ចេញទៅជួបម៉ូសានៅភ្នំរបស់អុលឡោះហើយឱបគាត់។