យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់អុលឡោះ ដ៏ខ្ពង់ខ្ពស់បំផុត ។
និក្ខមនំ 4:16 - អាល់គីតាប គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាម្ចាស់សម្រាប់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់នឹងនិយាយទៅប្រជាជនជំនួសអ្នក គាត់នឹងធ្វើជាមាត់ឲ្យអ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឲ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់ |
យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់អុលឡោះ ដ៏ខ្ពង់ខ្ពស់បំផុត ។
ឥឡូវ នេះ ចូរស្តាប់ដំបូន្មានរបស់ពុក ហើយសូមអុលឡោះនៅជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះទ្រង់ ចូរយករឿងរ៉ាវរបស់ពួកគេ ទៅជម្រាបទ្រង់។
ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយយើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្តីដែលត្រូវនិយាយ»។
ហារូនរៀបរាប់អំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលប្រាប់ម៉ូសា ព្រមទាំងធ្វើទីសំគាល់ឲ្យប្រជាជនឃើញផង។
យេរេមាយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ យេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ គាត់បន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។