ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 39:39 - អាល់គីតាប

អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ។ អាង​សម្រាប់​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អាស‌នា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាស‌នា ចានក្លាំ និង​ជើង​ទ្រ​ចាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​សម្រាប់​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អាសនា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង​នឹង​គ្រឿង​ប្រដាប់​អាសនា​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ

សូមមើលជំពូក



និក្ខមនំ 39:39
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នោះ គាត់​ញែក​ទីលាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន នៅ​មុខ​ទ្វារ​ចូល​ទី‌សក្ការៈ​នោះ តូច​ពេក ពុំ​អាច​ដាក់​ជំនូន​ទាំង​អស់​បាន។


ត្រូវ​ធ្វើ​អាសនៈ​មួយ ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។


ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។


«ចូរ​ធ្វើ​អាង​មួយ​អំពី​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​អាសនៈ រួច​ចាក់​ទឹក​ឲ្យ​ពេញ​អាង។


គេ​យក​លង្ហិន​នេះ​ទៅ​ប្រើ សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​រនាំង​របស់​ច្រក​ចូល​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសន:។


អាសនៈ​មាស ប្រេង សម្រាប់​ពិធី​លាប​ប្រេង គ្រឿង​ក្រ​អូប និង​រនាំង​ទ្វារ​ជំរំ។


រនាំង​របស់​ទី​លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ​វាំង​នន​របស់​ទ្វារ​ចូល​ទី​លាន ខ្សែ ចំរឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ គឺ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។