ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «ជូនអុលឡោះតាអាឡា» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។
និក្ខមនំ 39:31 - អាល់គីតាប គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចអុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឈ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ |
ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «ជូនអុលឡោះតាអាឡា» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។
សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដមួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឆ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់ហារូន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។
គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធមានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ តាមរបបដែលគេឆ្លាក់ត្រាថា «បរិសុទ្ធជូន អុលឡោះតាអាឡា»។
ជនជាតិអ៊ីស្រអែលក៏បានសង់ជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡាចប់សព្វគ្រប់។ ពួកគេធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ម៉ូសាធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា គឺគាត់ប្រមូលជនជាតិអ៊ីស្រអែល ឲ្យមកជួបជុំគ្នានៅត្រង់ទ្វារជំរំជួបអុលឡោះតាអាឡា។