ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះ ពីទីសក្ការៈដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅគេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។
និក្ខមនំ 37:5 - អាល់គីតាប គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកស៊កឈើស្នែងនោះចូលក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ប្រហកឈើស្នែងនោះ ចូលក្នុងកង នៅសងខាងហឹបសំរាប់នឹងសែងទៅ |
ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះ ពីទីសក្ការៈដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅគេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។
ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងជំរំសក្ការៈ ពួកគេបម្រើការងារនៅក្នុងជំរំសក្ការៈ ហើយបោះជំរំនៅជុំវិញជំរំសក្ការៈនោះ។
នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។