ហើយនាំគ្នាទៅជម្រាបម៉ូសាថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្តីត្រូវការ សម្រាប់ការងារ ដែលអុលឡោះតាអាឡាបង្គាប់ឲ្យពួកយើងធ្វើ»។
និក្ខមនំ 36:6 - អាល់គីតាប ម៉ូសាបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកជំនូនសម្រាប់សង់ទីសក្ការៈមកទៀតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកម៉ូសេក៏បង្គាប់ឲ្យគេទៅប្រកាសប្រាប់ក្នុងជំរំទាំងមូលថា៖ «ចូរកុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើអ្វីទៀតសម្រាប់ជាតង្វាយដល់ទីបរិសុទ្ធឡើយ»។ ដូច្នេះ គេក៏ឃាត់មិនឲ្យប្រជាជនយកមកទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ។ គេក៏ឃាត់ប្រជាជនមិនឲ្យយកតង្វាយមកទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះ គេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត |
ហើយនាំគ្នាទៅជម្រាបម៉ូសាថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្តីត្រូវការ សម្រាប់ការងារ ដែលអុលឡោះតាអាឡាបង្គាប់ឲ្យពួកយើងធ្វើ»។