Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 36:5 - អាល់គីតាប

5 ហើយ​នាំ​គ្នា​ទៅ​ជម្រាប​ម៉ូសា​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្តី​ត្រូវ​ការ សម្រាប់​ការ​ងារ ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ

សូមមើលជំពូក ចម្លង




និក្ខមនំ 36:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ជួស​ជុល​ដំណាក់​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​យក​ប្រាក់​ដែល​នៅ​សល់​មក​ជូន​ស្តេច និង​ប្រគល់​ជូន​លោក​យេហូ‌យ៉ាដា។ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​មាន​គ្រឿង​បរិក្ខារ​សម្រាប់​ពិធី​ផ្សេងៗ គ្រឿង​បរិក្ខារ​សម្រាប់​គូរបាន​ដុត ពែង ព្រម​ទាំង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​មាស និង​ប្រាក់។ ក្នុង​មួយ​ជីវិត​របស់​លោក​យេហូ‌យ៉ាដា គេ​តែងតែ​ធ្វើ​គូរបាន​ដុត​ជា​អចិ‌ន្ត្រៃយ៍ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​ហារូន។


ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់​ដែល​បំពេញ​ការ​ងារ​សង់​ទី​សក្ការៈ ទុក​ចោល​ការ​ងារ​របស់​ខ្លួន


ម៉ូសា​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​ជំនូន​សម្រាប់​សង់​ទី​សក្ការៈ​មក​ទៀត​ឡើយ


អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម