និក្ខមនំ 35:1 - អាល់គីតាប ម៉ូសាបានប្រមូលសហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយគាត់និយាយទៅពួកគេថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានប្រមូលក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយលោកមានប្រសាសន៍ទៅពួកគេថា៖ «នេះជាសេចក្ដីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម |
បន្ទាប់មក ជនជាតិអ៊ីស្រអែលទាំងអស់ នាំគ្នាចូលមកជិតគាត់ ហើយគាត់ក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកគាត់នៅលើភ្នំស៊ីណៃ។
ដ្បិតមិនមែនអ្នកឮហ៊ូកុំប៉ុណ្ណោះទេ ដែលបានសុចរិតនៅចំពោះអុលឡោះ គឺអ្នកប្រតិបត្ដិតាមគីតាបហ៊ូកុំវិញឯណោះ ដែលទ្រង់រាប់ជាសុចរិត។
ចូរប្រតិបត្ដិតាមបន្ទូលនៃអុលឡោះ កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។