ហារូនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់ម៉ូសា។
និក្ខមនំ 30:36 - អាល់គីតាប ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ត ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងជំរំជួបអុលឡោះតាអាឡា ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះ ជាម្សៅសក្ការៈបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកខ្លះកិនឲ្យម៉ដ្ត ទៅដាក់នៅមុខសេចក្ដីសញ្ញាក្នុងត្រសាលជំនុំ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវរាប់គ្រឿងនេះទុកជាបរិសុទ្ធបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ដ ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះជាម្សៅសក្ការៈបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវយកខ្លះលំអិតឲ្យម៉ដ្ត នាំទៅដាក់នៅមុខទីបន្ទាល់ក្នុងត្រសាលជំនុំជាកន្លែងដែលអញមកជួបនឹងឯង ត្រូវឲ្យឯងរាល់គ្នារាប់គ្រឿងនេះជាបរិសុទ្ធជាទីបំផុត |
ហារូនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់ម៉ូសា។
យើងនឹងមកជួបអ្នកនៅលើគំរបហិប ត្រង់ចន្លោះរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ ដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រអែល។
ហារូន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាហ៊ូកុំដែលកូនចៅអ៊ីស្រអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីឲ្យគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។
ត្រូវដាក់អាសនៈនេះនៅខាងមុខវាំងននបាំងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គឺចំពីមុខកន្លែងដែលយើងនឹងមកជួបអ្នក នៅលើគំរបហិប ដែលគ្របបន្ទះថ្មនៃសន្ធិសញ្ញា។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនជាបងរបស់អ្នកកុំឲ្យចូលទៅក្នុងទីសក្ការៈបំផុតគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងននដែលនៅពីមុខគំរបហិបនៃសម្ពន្ធមេត្រីបើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគំរបហិប។