អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
និក្ខមនំ 29:44 - អាល់គីតាប យើងនឹងញែកជំរំជួបអុលឡោះតាអាឡា ព្រមទាំងអាសនៈឲ្យបានបរិសុទ្ធ។ យើងក៏ញែកហារូន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យបានបរិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងញែកត្រសាលជំនុំ និងអាសនាចេញជាបរិសុទ្ធ ព្រមទាំងញែកអើរ៉ុន និងកូនៗរបស់គាត់ចេញជាបរិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាសង្ឃបម្រើយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងញែកពន្លាជួបព្រះអម្ចាស់ ព្រមទាំងអាសនៈឲ្យបានវិសុទ្ធ។ យើងក៏ញែកអើរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យបានវិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងញែកត្រសាលជំនុំ ហើយនឹងអាសនាចេញជាបរិសុទ្ធ ព្រមទាំងអើរ៉ុន នឹងពួកកូនលោកដែរ ដើម្បីឲ្យអ្នកទាំងនោះបានធ្វើការងារជាសង្ឃដល់អញ |
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
យើងនឹងមកជួបកូនចៅអ៊ីស្រអែលនៅទីនេះ ហើយកន្លែងនេះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាអុលឡោះតាអាឡាយើងប្រោសគាត់ឲ្យបានបរិសុទ្ធ»។
ប្រសិនបើអ៊ីមុាំបរិភោគជំនូនបរិសុទ្ធ ដោយមិនសមរម្យពួកគេនឹងធ្វើឲ្យជនជាតិអ៊ីស្រអែលមានទោស។ យើងជាអុលឡោះតាអាឡាដែលញែកពួកគេឲ្យបានបរិសុទ្ធ»។
អ៊ីមុាំត្រូវប្រតិបត្តិតាមឱវាទរបស់យើង ដើម្បីកុំឲ្យខ្លួនមានទោស ហើយស្លាប់ ព្រោះតែរំលោភលើឱវាទរបស់យើង ស្តីអំពីអាហារ។ យើងជាអុលឡោះតាអាឡាដែលញែកពួកគេឲ្យបានបរិសុទ្ធ។
ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់អុលឡោះ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថអុលឡោះទៅវិញ? អុលឡោះជាបិតាបានប្រោសខ្ញុំឲ្យបរិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។