ចូរយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។
និក្ខមនំ 28:37 - អាល់គីតាប ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចងស្លាកនោះទៅនឹងខ្សែពណ៌ខៀវ ភ្ជាប់នឹងឆ្នួតក្បាល គឺភ្ជាប់នឹងឈ្នួតក្បាលផ្នែកខាងមុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឈ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវចងស្លាកនោះនឹងខ្សែពណ៌ខៀវភ្ជាប់នៅត្រង់មុខមួក នៅលើថ្ងាសអើរ៉ុន |
ចូរយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។
ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «ជូនអុលឡោះតាអាឡា» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។
ពេលហារូនចូលមករកយើងដែលជាអុលឡោះតាអាឡា គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រអែលធ្វើខុស នៅពេលឲ្យជំនូនក៏ដោយ ក៏យើងយល់ព្រមទទួលជំនូនរបស់ពួកគេដែរ។
សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដមួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឆ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់ហារូន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។
ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយភ្ជាប់គ្រឿងអលង្ការ ជាគូរបានឲ្យអុលឡោះតាអាឡាទៅនឹងឆ្នួតក្បាលផង។
គាត់ពាក់ឆ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឆ្នួតនោះ ជូនហារូន ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។
បន្ទាប់មក ខ្ញុំពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនគាត់!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនគាត់។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅក្បែរនោះ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោល នៅជាយអាវផង។