អុលឡោះតាអាឡាអើយ ប្រជាជនណាលើកតម្កើងទ្រង់ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ទ្រង់ ប្រជាជននោះមានសុភមង្គលហើយ!
និក្ខមនំ 28:34 - អាល់គីតាប ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺចង្ក្រង់មាសមួយ ផ្លែទទឹមមួយ ចង្ក្រង់មាសមួយ ផ្លែទទឹមមួយ តាមជុំវិញជាយអាវវែងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺចង្ក្រង់មាស១ ផ្លែទទឹម១ ចង្ក្រង់មាស១ ផ្លែទទឹម១ តាមជុំវិញជាយអាវវែងនោះ |
អុលឡោះតាអាឡាអើយ ប្រជាជនណាលើកតម្កើងទ្រង់ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ទ្រង់ ប្រជាជននោះមានសុភមង្គលហើយ!
នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្តឹងមាសទៀតផង។
ហារូនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកអុលឡោះតាអាឡាក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្តឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដ អំពីក្រណាត់ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។
គេដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់ ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។ ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ
បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ក្រហម មាត់របស់អូនស្អាតណាស់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។
ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។
អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាសូមពីអុលឡោះជាបិតាក្នុងនាមខ្ញុំ ទ្រង់នឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងអ៊ីសាជាអម្ចាស់ ដើម្បីឲ្យបានគាប់ចិត្តគាត់ក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់អុលឡោះកាន់តែច្បាស់ឡើងៗ។