នៅប៉ែកខាងជើង រនាំងត្រូវមានបណ្តោយមួយរយហត្ថ មានបង្គោលម្ភៃដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។
និក្ខមនំ 27:10 - អាល់គីតាប រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់ |
នៅប៉ែកខាងជើង រនាំងត្រូវមានបណ្តោយមួយរយហត្ថ មានបង្គោលម្ភៃដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។
ត្រូវធ្វើទីលាន សម្រាប់ជំរំសក្ការៈដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។
គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើទំពក់ សម្រាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រ សសរប្រាំអំពីលង្ហិនដែរ។
រនាំងនោះ ភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។
រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចំរឹងដែលគេបោះជុំវិញជំរំសក្ការៈ និងចំរឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។
សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកំរាស់បួនហ៊ុន។