ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 26:34 - អាល់គីតាប

បន្ទាប់​មក ត្រូវ​យក​គំរប​មក​គ្រប លើ​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា នៅ​ក្នុង​ទី​សក្ការៈ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ដាក់​ទី​សន្តោស​ប្រោស នៅ​លើ​ហិប​នៃ​សេចក្ដី​សញ្ញា​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ត្រូវ​យក​គម្រប​មក​គ្រប​លើ​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា នៅ​ក្នុង​ទីសក្ការៈ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ត្រូវ​ដាក់​ទី​សន្តោស​ប្រោស​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត

សូមមើលជំពូក



និក្ខមនំ 26:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ គាត់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។


ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដែល​យើង​នឹង​ប្រគល់​ឲ្យ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គំរប​មក​គ្រប។


ម៉ូសា​យក​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គំរប​មក​គ្រប​លើ​ហិប​នោះ។


គាត់​វាស់​ផ្នែក​ខាង​ក្នុង​ម៉ាស្ជិទ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​គាត់​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទី‌សក្ការៈ​បំផុត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ហារូន​ជា​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន​ដែល​នៅ​ពី​មុខ​គំរប​ហិប​នៃ​សម្ពន្ធ‌មេត្រី​បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។


នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ម៉ាឡា‌អ៊ីកាត់ ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ជូន​ឈាម​សុំ​ឲ្យ​រួច​ពី​បាប រូប​នោះ​បង្ហាញ​ពី​វត្ដ​មាន​របស់​អុលឡោះ។ ប៉ុន្ដែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។