អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា
ស្តេចយ៉ូអាសបញ្ជាទៅកាន់ពួកអ៊ីមុាំថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកជូនជាជំនូន ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ដំណាក់ ប្រាក់បានមកពីជំនូនលោះមនុស្ស ស្របតាមការវាយតម្លៃ និងជំនូនស្ម័គ្រចិត្ត ដែលគេយកមកជូនដំណាក់របស់អុលឡោះតាអាឡា
ម៉ូសាចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ គាត់ស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
«ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យយកជំនូនដែលគេបានញែកទុកមកឲ្យយើង។ ត្រូវទទួលយកជំនូនពីអ្នកដែលឲ្យ ដោយស្ម័គ្រចិត្ត។
ម៉ូសាបានប្រមូលសហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយគាត់និយាយទៅពួកគេថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:
ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រអែលទាំងអស់ថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម:
ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែកជូនអុលឡោះតាអាឡា។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកជំនូនដែលខ្លួនញែកទុកនេះ មកជូនអុលឡោះតាអាឡា គឺមាន មាស ប្រាក់ លង្ហិន
ប្រេងសម្រាប់ដុតចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេង ដែលប្រើក្នុងពិធីលាបប្រេង គ្រឿងក្រអូបសម្រាប់ដុត
ជនជាតិអ៊ីស្រអែលក៏បានសង់ជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡាចប់សព្វគ្រប់។ ពួកគេធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
គេនាំយកជំរំសក្ការៈមកជូនម៉ូសា គឺក្រណាត់ជំរំ និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងជំរំមានទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ។
ជនជាតិអ៊ីស្រអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចអុលឡោះតាអាឡាបានបង្គាប់ម៉ូសា ឥតចន្លោះត្រង់ណាឡើយ។
«ចូរទទួលជំនូនទាំងនេះពីពួកគេ យកទៅប្រើប្រាស់សម្រាប់កិច្ចការក្នុងជំរំជួបអុលឡោះតាអាឡា។ ត្រូវប្រគល់ជំនូនឲ្យពួកលេវីតាមមុខងាររបស់ពួកគេរៀងៗខ្លួន»។