ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
និក្ខមនំ 21:29 - អាល់គីតាប ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគោនោះធ្លាប់តែជល់គេពីមុនមក ក៏មានគេបានប្រាប់ម្ចាស់វា តែម្ចាស់មិនបានបង្ខាំងវា ហើយវាទៅជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ គោនោះត្រូវចោលសម្លាប់នឹងដុំថ្ម ហើយម្ចាស់វាក៏ត្រូវស្លាប់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ |
ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។
ប្រសិនបើគេទាមទារឲ្យម្ចាស់គោបង់ប្រាក់លោះជីវិតខ្លួន នោះគាត់ត្រូវតែបង់ប្រាក់ទាំងប៉ុន្មានដែលគេបង្គាប់។
ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោរបស់ខ្លួនធ្លាប់ជល់គេ តែគាត់មិនយកចិត្តទុកដាក់មើលវាទេ ម្ចាស់គោត្រូវតែសងគោមួយទៀត ជំនួសគោដែលងាប់នោះ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។