និក្ខមនំ 21:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ប៉ុន្តែ បើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ប្រសិនបើគោនោះធ្លាប់តែជល់គេពីមុនមក ក៏មានគេបានប្រាប់ម្ចាស់វា តែម្ចាស់មិនបានបង្ខាំងវា ហើយវាទៅជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ គោនោះត្រូវចោលសម្លាប់នឹងដុំថ្ម ហើយម្ចាស់វាក៏ត្រូវស្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ សូមមើលជំពូកអាល់គីតាប29 ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ សូមមើលជំពូក |