សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់គាត់ទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
និក្ខមនំ 21:19 - អាល់គីតាប ហើយប្រសិនបើអ្នករបួសនោះ ងើបដើរចេញទៅក្រៅបាន ដោយប្រើឈើច្រត់ អ្នកដែលវាយគេមិនត្រូវទទួលទោសទេ។ ប៉ុន្តែ គាត់ត្រូវសងជំងឺចិត្ត ព្រោះអ្នករបួសមិនអាចធ្វើការបាន គឺត្រូវសងថ្លៃមើលជំងឺរបស់គេ រហូតដល់ជាសះស្បើយផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចប្រសិនបើអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងជំងឺចិត្ត ព្រោះគេមិនអាចធ្វើការបាន ហើយត្រូវសងថ្លៃមើលជំងឺ រហូតទាល់តែអ្នកនោះជាសះស្បើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើអ្នករបួសនោះងើបដើរចេញទៅក្រៅបាន ដោយប្រើឈើច្រត់ អ្នកវាយគេមិនត្រូវទទួលទោសទេ។ ប៉ុន្តែ គាត់ត្រូវសងជំងឺចិត្ត ព្រោះអ្នករបួសមិនអាចធ្វើការបាន គឺត្រូវសងថ្លៃមើលជំងឺរបស់គេ រហូតដល់ជាសះស្បើយផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេ ទាល់តែបានជាស្រឡះដែរ។ |
សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់គាត់ទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
នៅពេលឈ្លោះគ្នា ប្រសិនបើម្នាក់យកដុំថ្មគប់ ឬដាល់គូវិវាទរបស់ខ្លួន រហូតដល់របួសធ្ងន់ តែមិនស្លាប់ទេ
ប្រសិនបើអ្នកណាយកដំបងវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន រហូតដល់ស្លាប់នៅនឹងកន្លែង នោះគាត់ត្រូវតែទទួលទោស។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រី នឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។