ពេលយ៉ាកកូបឃើញរ៉ាជែល ជាកូនរបស់ឡាបាន់ ដែលជាបងប្រុសរបស់ម្តាយគាត់ និងហ្វូងចៀមរបស់ឡាបាន់មកដល់ គាត់ក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្តូង រួចដងទឹកឲ្យសត្វរបស់ឡាបាន់ផឹក។
និក្ខមនំ 2:19 - អាល់គីតាប ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងឆ្លើយថា៖ «មានសាសន៍អេស៊ីព្ទម្នាក់បានជួយពួកយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយក៏បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទាំងនោះឆ្លើយឡើងថា មានសាសន៍អេស៊ីព្ទម្នាក់បានជួយ ឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកអ្នកគង្វាល ហើយក៏ដងទឹកឲ្យយើងខ្ញុំសំរាប់ហ្វូងសត្វដែរ |
ពេលយ៉ាកកូបឃើញរ៉ាជែល ជាកូនរបស់ឡាបាន់ ដែលជាបងប្រុសរបស់ម្តាយគាត់ និងហ្វូងចៀមរបស់ឡាបាន់មកដល់ គាត់ក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្តូង រួចដងទឹកឲ្យសត្វរបស់ឡាបាន់ផឹក។
ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។
នាងទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញ លោករេហួលជាឪពុកសួរថា៖ «ថ្ងៃនេះហេតុអ្វីបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះ?»។
ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។