អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
និក្ខមនំ 2:14 - អាល់គីតាប អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ ម៉ូសាភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសំឡាប់អញដូចជាបានសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ឡូតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវ បែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯង ខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានឡូតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បំរុងនឹងទម្លាយទ្វារ។
កូនប្រុសយ៉ាកកូបឯទៀតៗ បានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះ បានធ្វើឲ្យឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។
កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
ការភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡាតែងតែបានសេចក្ដីសុខ។
អ្នកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬបានជាអ្នកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?។
ពួកគេលើកគ្នាមកប្រឆាំងនឹងម៉ូសា ព្រមទាំងហារូនដោយពោលថា៖ «ពួកគាត់ធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ អុលឡោះតាអាឡានៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកគាត់តាំងខ្លួនជាអធិបតីលើប្រជាជនរបស់អុលឡោះតាអាឡាដូច្នេះ?»។
អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយនៅពេលគាត់កំពុងតែបង្រៀនគេពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន នាំគ្នាចូលមកសួរគាត់ថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
អ៊ីសាមានប្រសាសន៍ទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រមចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។
រីឯអ្នកស្រុកនោះស្អប់គាត់ បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយនាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យអ្នកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រប់គ្រងលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
ជនជាតិអ៊ីស្រអែល បានបដិសេធមិនទទួលស្គាល់ម៉ូសានេះទេ ដោយពោលថា “នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្ដែ អុលឡោះបានចាត់គាត់ឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងគុម្ពោត។
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតគាត់កាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញអុលឡោះ ដែលមនុស្សពុំអាចមើលឃើញ។