ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាប្រតិបត្តិតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា និងហារូន។
និក្ខមនំ 12:49 - អាល់គីតាប មានហ៊ូកុំតែមួយសម្រាប់ម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមានច្បាប់តែមួយប៉ុណ្ណោះសម្រាប់អ្នកស្រុក និងពួកអ្នកស្រុកក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានក្រឹត្យវិន័យតែមួយសម្រាប់ម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានច្បាប់តែ១ប៉ុណ្ណោះ សំរាប់ពួកអ្នកស្រុក ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាដែរ។ |
ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាប្រតិបត្តិតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា និងហារូន។
ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។
ត្រូវមានក្រិត្យវិន័យតែមួយសម្រាប់ជនបរទេស និងម្ចាស់ស្រុក ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។
ហ៊ូកុំស្តីពីអំពើបាប ដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រអែល ជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
ប្រសិនបើជនជាតិអ៊ីស្រអែល ឬជនបរទេសដែលស្នាក់នៅជាបណ្តោះអាសន្នជាមួយអ្នករាល់គ្នាបានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។
ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យរំលងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រិតវិន័យ និងហ៊ូកុំដែលមានចែងទុកអំពីបុណ្យរំលងនេះ ដ្បិតមានហ៊ូកុំតែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្តី ម្ចាស់ស្រុកក្តី។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។