ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 1:1 - អាល់គីតាប

នេះ​ជា​បញ្ជី​រាយ​ឈ្មោះ​កូន​ចៅ​អ៊ីស្រ‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប ជា​មួយ​យ៉ាកកូប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺ​មាន:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​បញ្ជី​ឈ្មោះ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺមានៈ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប ​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន

សូមមើលជំពូក



និក្ខមនំ 1:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលអុលឡោះ‌តាអាឡា​ឃើញ​ថា យ៉ាកកូប​មិន​សូវ​ស្រឡាញ់​លេអា​ដូច្នេះ ទ្រង់​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។


រ៉ាជែល​កំពុង​តែ​ដង្ហក់ ហើយ​ពេល​ហៀប​នឹង​ផុត​ដង្ហើម គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា “បេនអូនី” មាន​ន័យ​ថា “កូន​នៃ​ទុក្ខ​លំបាក” តែ​ឪពុក​ដាក់​ឈ្មោះ​ថា “ពុន‌យ៉ាម៉ីន” មាន​ន័យ​ថា “កូន​ខាង​ស្តាំ”។


បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​យូសុះ ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។


រូបេន ស៊ីម្មាន លេវី យូដា


ត្រូវ​ចារ​ឈ្មោះ​ប្រាំ​មួយ​នៅ​លើ​ត្បូង​ទី​មួយ និង​ឈ្មោះ​ប្រាំ​មួយ​ទៀត​នៅ​លើ​ត្បូង​ទី​ពីរ តាម​លំដាប់​អាយុ​របស់​ពួក​គេ។


ត​ទៅ​នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ​ហា‌ម៉ាត់ ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហា‌ម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។