នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
នាងអេសធើរ 3:6 - អាល់គីតាប មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ស្តេចអហាស៊ូរុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកតោះតើយមិនចង់កម្ចាត់ម៉ាដេកាយតែម្នាក់ប៉ុណ្ណោះឡើយ ដ្បិតមានគេបានជម្រាបហាម៉ានពីសាសន៍របស់ម៉ាដេកាយ ដូច្នេះ លោកក៏រកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់ គឺជនរួមជាតិរបស់ម៉ាដេកាយ ដែលមាននៅពាសពេញក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុសទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកម្ចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកតោះតើយ នឹងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន។ |
នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
ប៉ុន្តែ នៅពេលនាងអេសធើរចូលជួបស្តេច នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រអែលទៀត!”។
ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងទ្រង់
«តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “អុលឡោះតាអាឡាបានបោះបង់ចោលអំបូរទាំងពីរដែលទ្រង់បានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។
ហេតុនេះសូរ៉កា និងអស់អ្នកដែលរស់នៅក្នុងសូរ៉កាអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតអ៊ីព្លេសបានចុះទៅរកអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។