«លោកម្ចាស់ សូមស្តាប់ខ្ញុំសិន ខ្ញុំសូមប្រគល់ដីចម្ការ ព្រមទាំងរូងភ្នំនៅក្នុងចម្ការនោះ ជូនលោក។ ខ្ញុំជូនលោក នៅចំពោះមុខជនជាតិខ្ញុំទាំងអស់។ សូមលោកបញ្ចុះសពភរិយារបស់លោកនៅទីនោះទៅ»។
នាងរស់ 4:9 - អាល់គីតាប លោកបូអូសនិយាយទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា៖ «នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន និងម៉ាឡូនពីណាអូមីហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំ នឹងមនុស្សទាំងនោះថា នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច នឹងរបស់គីលីយ៉ុន ហើយម៉ាឡូនពីន៉ាអូមីហើយ |
«លោកម្ចាស់ សូមស្តាប់ខ្ញុំសិន ខ្ញុំសូមប្រគល់ដីចម្ការ ព្រមទាំងរូងភ្នំនៅក្នុងចម្ការនោះ ជូនលោក។ ខ្ញុំជូនលោក នៅចំពោះមុខជនជាតិខ្ញុំទាំងអស់។ សូមលោកបញ្ចុះសពភរិយារបស់លោកនៅទីនោះទៅ»។
បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះ ណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ហើយក៏រស់នៅទីនោះ។
ខ្ញុំក៏សូមយកនាងរស់ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះអស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។
ហេតុនេះហើយបានជានៅពេលបុរសនោះ ពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។