គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ យូសុះនិយាយថា៖ «មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
ដានីយ៉ែល 2:3 - អាល់គីតាប ស្តេចមានប្រសាសន៍ថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ ព្រះគម្ពីរខ្មែរសាកល ស្ដេចមានរាជឱង្ការនឹងពួកគេថា៖ “យើងបានយល់សប្តិឃើញយល់សប្តិមួយ ហើយវិញ្ញាណរបស់យើងមានអំពល់ ដោយព្រោះចង់ដឹងអំពីយល់សប្តិនោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «យើងមានសុបិនមួយ ហើយវិញ្ញាណយើងមានការរំខាន ដោយព្រោះចង់ដឹងពីសុបិននោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្រមានរាជឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចទ្រង់មានបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ |
គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ យូសុះនិយាយថា៖ «មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេដំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។
ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា គាត់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យគាត់ខ្វល់ចិត្ត មិនអាចសម្រាន្តលក់ទៀតបានឡើយ។
យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើបន្ទប់សម្រាន្ត យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។