យើងនឹងស្ដារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុស ជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្ដុំគ្នាជានគរមួយដ៏ទន់ខ្សោយ។
ដានីយ៉ែល 11:42 - អាល់គីតាប ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងលូកព្រះហស្តរបស់ទ្រង់ទាស់នឹងប្រទេសនានា ហើយដែនដីអេហ្ស៊ីបក៏គេចមិនរួចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចនោះនឹងលូកដៃទៅទាស់នឹងស្រុកនានា ហើយស្រុកអេស៊ីព្ទក៏នឹងគេចមិនផុតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ |
យើងនឹងស្ដារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុស ជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្ដុំគ្នាជានគរមួយដ៏ទន់ខ្សោយ។
គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្ដេច។
ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។
ប្រសិនបើមានអំបូរណានៅលើផែនដី មិនឡើងមកក្រុងយេរូសាឡឹម ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាស្តេចទេ នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងអ៊ីសាជាអម្ចាស់របស់អ្នកទាំងពីរ។