«សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។
ដានីយ៉ែល 1:13 - អាល់គីតាប បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគអាហាររបស់ស្តេច រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។ ព្រះគម្ពីរខ្មែរសាកល រួចសូមលោកពិនិត្យមើលភិនភាគយើងខ្ញុំ និងភិនភាគពួកយុវជនដែលហូបអាហាររបស់ស្ដេច ហើយប្រព្រឹត្តនឹងបាវបម្រើរបស់លោកតាមអ្វីដែលលោកយល់ឃើញចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជន ដែលបរិភោគអាហាររបស់ស្តេច ហើយសូមលោកប្រព្រឹត្តនឹងយើងខ្ញុំ តាមការដែលលោកយល់ឃើញចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។ |
«សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។