ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 7:88 - អាល់គីតាប

ចំនួន​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​ជំនូន​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សត្វ​ទាំង​អស់​សម្រាប់​ជា​តង្វាយ​មេត្រី មាន​គោ​ឈ្មោល​ម្ភៃ​បួន ចៀម​ឈ្មោល​ហុក​សិប ពពែ​ឈ្មោល​ហុក​សិប និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ហុក​សិប។ នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ពិធី​ឆ្លង​អាស‌នា ក្រោយ​ពេល​ក្រោយ​លាប​ប្រេង​រួច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ នឹង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។

សូមមើលជំពូក



ជន‌គណនា 7:88
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គូរបាន​មេត្រី​ភាព​មួយ​ចំណែក ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​ខ្លាញ់​កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្តាច់​ចេញ​ពី​ឆ្អឹង​ខ្នង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន


នៅ​ថ្ងៃ​ម៉ូសា​ដំឡើង​ជំរំ‌សក្ការៈ​រួច​រាល់​ហើយ គាត់​បាន​ចាក់​ប្រេង​លើ​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ជំរំ‌សក្ការៈ ដើម្បី​ញែក​ជា​សក្ការៈ ហើយ​គាត់​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែកជា​សក្ការៈ​ដែរ។


នៅ​ថ្ងៃ​ដែល​ម៉ូសា​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ​ពួក​មេ​ដឹក​នាំ​បាន​យក​ជំនូន​មក​ជូន​នៅ​មុខ​អាសនៈ។


ជំនូន​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​ជូន នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។


រីឯ​ចំនួន​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត មាន​គោ​ស្ទាវ​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ជូន​ជា​មួយ​ជំនូន​ម្សៅ។ រី​ឯ​គូរបាន​រំដោះ​បាប មាន​ពពែ​ឈ្មោល​ដប់​ពីរ។