«ចូរប្រាប់ជនជាតិអ៊ីស្រអែល ដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន
ជនគណនា 5:19 - អាល់គីតាប អ៊ីមុាំប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលដែលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្តាសាមកលើនាងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សង្ឃត្រូវឲ្យនាងស្បថ ដោយប្រាប់ថា "ប្រសិនបើគ្មានប្រុសដទៃណារួមដំណេកជាមួយនាង ហើយប្រសិនបើនាងមិនបានបែរទៅប្រព្រឹត្តអំពើស្មោកគ្រោក ក្នុងកាលដែលនាងនៅក្រោមអំណាចរបស់ប្តីទេ នោះសូមឲ្យនាងរួចពីទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសានេះចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្ដាសាមកលើនាងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ |
«ចូរប្រាប់ជនជាតិអ៊ីស្រអែល ដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន
អ៊ីមុាំឲ្យស្ត្រីនោះឈរនៅចំពោះអុលឡោះតាអាឡា ហើយយកស្បៃចេញពីក្បាលរបស់នាង។ គាត់ដាក់ជំនូនចង់ដឹងការពិតអំពីកំហុស ជាជំនូននៃការប្រច័ណ្ឌនោះទៅក្នុងដៃរបស់នាង។ រីឯគាត់វិញ គាត់កាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្តាសាក្នុងដៃរបស់គាត់ផ្ទាល់។
ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
អ៊ីសានៅស្ងៀម។ មូស្ទីសួរអ៊ីសាទៀតថា៖ «ចូរស្បថដោយយកអុលឡោះដែលនៅអស់កល្បធ្វើជាប្រធាន តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះមែនឬ?»។
ឧបមាថា ស្ដ្រីម្នាក់មានប្ដីតាមហ៊ូកុំ នាងនៅជាប់ជាមួយប្ដីតែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់នាងនឹងរួចផុតពីហ៊ូកុំដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។