ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចំរឹង និងខ្សែសន្ធឹងដែរ។
ជនគណនា 4:29 - អាល់គីតាប ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ |
ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចំរឹង និងខ្សែសន្ធឹងដែរ។
នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញ នៅក្នុងជំរំជួបអុលឡោះតាអាឡា ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន។
ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។
គាត់ឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន។