ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 4:28 - អាល់គីតាប

នេះ​ហើយ​ជា​មុខ​ងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ហើយ​ជា​មុខ​ងារ​របស់​ពូជអំបូរ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ការ​ទទួល​ខុស​ត្រូវ​របស់​គេ គឺ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ហើយ​ជា​មុខងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ត្រសាល​ជំនុំ ហើយ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។

សូមមើលជំពូក



ជន‌គណនា 4:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​បាន​កត់​ត្រា​ទុក តាម​បញ្ជា​របស់​ម៉ូសា នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​សង់​ជំរំ‌សក្ការៈគឺ​ជំរំ​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ ក្រោម​ការ​ណែ​នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​អ៊ីមុាំ​ហារូន។


ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។


ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។


នេះ​ហើយ​ជា​មុខ​ងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខ​ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ជំរំ​អុលឡោះ‌តាអាឡា​ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន»។


គាត់​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម​ទៅ​កូន​ចៅ​គើសូន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​របស់​គេ។