ជនគណនា 33:7 - អាល់គីតាប ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីកដុល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេញពីអេថាម ហើយវិលទៅពីហាហ៊ីរ៉ុថ ដែលនៅទល់មុខបាលសេផុន រួចបោះជំរំនៅមុខមីកដុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីគដូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល |
«ចូរប្រាប់ជនជាតិអ៊ីស្រអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។
កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ស្តេចហ្វៀរ៉អ៊ូន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាននាំគ្នាដេញតាមជនជាតិអ៊ីស្រអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។