ម៉ូសាមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះអុលឡោះតាអាឡា
ជនគណនា 32:21 - អាល់គីតាប ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់នៅចំពោះអុលឡោះតាអាឡា រហូតទាល់តែទ្រង់បណ្តេញខ្មាំងសត្រូវ ចេញពីទឹកដីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកទាំងអស់គ្នាដែលកាន់អាវុធ ឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា រហូតទាល់តែព្រះអង្គបានបណ្តេញខ្មាំងសត្រូវចេញពីមុខព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីទឹកដីនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំងនឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវពីចំពោះទ្រង់ចេញ |
ម៉ូសាមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះអុលឡោះតាអាឡា
ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលដែលយើងយកស្រុកមកជូនអុលឡោះតាអាឡាបាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះអុលឡោះតាអាឡា និងចំពោះជនជាតិអ៊ីស្រអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា។
«ចូរចងចាំនូវពាក្យដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបង្គាប់អ្នករាល់គ្នាថា “អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺទ្រង់ប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។