ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមាន អូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។
ជនគណនា 31:35 - អាល់គីតាប និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងមនុស្សទាំងអស់ចំនួន ៣២ ០០០ នាក់ គឺជាស្ត្រីដែលមិនធ្លាប់ស្គាល់ប្រុសណារួមដំណេកជាមួយនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សស្រីទាំងប៉ុន្មានដែលមិនបានស្គាល់ប្រុសណាដោយរួមដំណេកនឹងគ្នា នោះមានចំនួន៣ម៉ឺន២ពាន់នាក់ |
ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមាន អូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។
ចំនួនពាក់កណ្តាលនៃជ័យភ័ណ្ឌនេះ បានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល
ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជ័យភ័ណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក។