ម៉ូសាមានប្រសាសន៍ទៅកាន់ មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រអែលថា៖ «អុលឡោះតាអាឡាបង្គាប់មកដូចតទៅ:
លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកមេកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់
លោកម៉ូសេមានប្រសាសន៍ទៅកាន់មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បង្គាប់មកដូចតទៅ:
រួចម៉ូសេនិយាយនឹងពួកមេលើពូជអំបូរកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
ក្នុងចំណោមជនជាតិអ៊ីស្រអែលទាំងមូល គាត់បានជ្រើសរើសមនុស្សដែលមានសមត្ថភាព ហើយតែងតាំងពួកគេឲ្យទទួលខុសត្រូវលើប្រជាជន គឺឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
ម៉ូសារៀបរាប់ប្រាប់ហារូន អំពីបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ចាត់គាត់ឲ្យមកប្រកាស់។ គាត់ក៏រៀបរាប់អំពីទីសំគាល់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ឲ្យគាត់ធ្វើទៀតផង។
ម៉ូសាថ្លែងប្រាប់ជនជាតិ អ៊ីស្រអែល នូវពាក្យទាំងប៉ុន្មានដែលអុលឡោះតាអាឡា បានបង្គាប់មកគាត់។
ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រអែល នាំគ្នាជូនជំនូន។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធដែលបានចូលរួមជំរឿនប្រជាជន។
«ប្រសិនបើអ្នកបន់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកអំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។