ចូរញែកពួកលេវីទុកដោយឡែកសម្រាប់យើង ជាអុលឡោះតាអាឡាជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែលដែរ»។
ជនគណនា 3:42 - អាល់គីតាប ម៉ូសាជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រអែល តាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះលោកម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក |
ចូរញែកពួកលេវីទុកដោយឡែកសម្រាប់យើង ជាអុលឡោះតាអាឡាជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែលដែរ»។
កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២ ២៧៣ នាក់។