ហារូនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ជនគណនា 26:61 - អាល់គីតាប លោកណាដាប និងលោកអប៊ីហ៊ូវបានស្លាប់នៅពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈទៅជូនអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯណាដាប និងអ័ប៊ីហ៊ូវបានស្លាប់នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯណាដាប នឹងអ័ប៊ីហ៊ូវនេះ គេបានស្លាប់ទៅក្នុងកាលដែលយកភ្លើងដទៃ មកថ្វាយនៅចំពោះព្រះយេហូវ៉ា |
ហារូនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
លោកណាដាប និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះអុលឡោះតាអាឡា ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡានៅវាលរហោស្ថានស៊ីណៃ។ អ្នកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាអ៊ីមុាំ ក្រោមបន្ទុករបស់ហារូន ជាឪពុក។