ជនគណនា 26:32 - អាល់គីតាប អំបូរសេមីដា ជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរ ជាពូជពង្សរបស់លោកហេភើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំបូរសេមីដា ជាពូជពង្សរបស់សេមីដា អំបូរហេភើរ ជាពូជពង្សរបស់ហេភើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរជាពូជពង្សរបស់លោកហេភើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេមីដា១ ជាអ្នកដែលបង្កើតគ្រួសេមីដា ហេភើរ១ ជាអ្នកដែលបង្កើតគ្រួហេភើរ |
លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់យូសុះ តាមអំបូររបស់ពួកគេ។