យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបគោរពកូន។
ជនគណនា 26:22 - អាល់គីតាប អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះជាពូជពង្សរបស់យូដា។ អស់អ្នកដែលគេបានរាប់មានចំនួន ៧៦ ៥០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជាពួកគ្រួរបស់យូដា តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៧ម៉ឺន៦ពាន់៥០០នាក់។ |
យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបគោរពកូន។
រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្តេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រអែល កើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើយូសុះដដែល។
អុលឡោះតាអាឡានឹងប្រទានពរឲ្យអ្នករាល់គ្នា បានចំរើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។
កូនចៅរបស់ពេរេស គឺអំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។