ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រអែលទេ។ ជនជាតិម៉ូអាប់បានសូកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រអែល។ ប៉ុន្តែ អុលឡោះជាម្ចាស់របស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាពរវិញ។
ជនគណនា 24:10 - អាល់គីតាប ពេលនោះ ស្តេចបាឡាក់ខឹងនឹងបាឡាម ស្តេចទះដៃខ្លាំងៗ ទាំងមានប្រសាសន៍ថា៖ «យើងបានហៅអ្នកមក ដើម្បីឲ្យអ្នកដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង តែអ្នកបែរជាឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ!។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សេចក្ដីក្រោធរបស់បាឡាមឆួលឡើងទាស់នឹងបាឡាម ហើយស្ដេចទះព្រះហស្តសន្ធាប់ ហើយមានរាជឱង្ការទៅបាឡាមថា៖ «យើងបានហៅលោកមក ដើម្បីដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែមើល៍! លោកបានឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាឡាកទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ |
ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រអែលទេ។ ជនជាតិម៉ូអាប់បានសូកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រអែល។ ប៉ុន្តែ អុលឡោះជាម្ចាស់របស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាពរវិញ។
អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង ដែលគេធ្លាប់រស់នៅ។
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរទះដៃជាសញ្ញាប្រកាសថា សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល និងដេញតាមពីក្រោយប្រជាជនរបស់យើង
ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជាអុលឡោះតាអាឡា»។
យើងនឹងទះដៃដោយកំហឹងដាក់ក្រុងនេះ ព្រោះតែពួកគេជំរិតជិះជាន់ និងប្រហារជីវិតគ្នា។
“មានជនជាតិមួយចេញមកពីស្រុកអេស៊ីបនាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមអ្នកមកជួយដាក់បណ្តាសាជនជាតិនេះឲ្យយើងផង។ បើអ្នកដាក់បណ្តាសាពួកគេនោះប្រហែលជាយើងវាយឈ្នះពួកគេ និងបណ្តេញពួកគេបាន”»។
ដ្បិតយើងបានលើកកិត្តិយសអ្នកច្រើនណាស់ ហើយបើអ្នកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមអញ្ជើញមកជួយដាក់បណ្តាសាជនជាតិនេះឲ្យយើងផង”»។
ដូច្នេះ សូមអ្នកអញ្ជើញមកដាក់បណ្តាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើអ្នកដាក់បណ្តាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្តេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលអ្នកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើអ្នកដាក់បណ្តាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្តាសាមិនខាន»។
ស្តេចបាឡាក់មានប្រសាសន៍មកបាឡាមថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញអ្នកមក ដើម្បីឲ្យដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ អ្នកបែរជាឲ្យពរពួកគេទៅវិញ!»។
ឥឡូវនេះ ចូរអ្នករត់ទៅផ្ទះរបស់អ្នកវិញទៅ! យើងមានបំណងផ្តល់កិត្តិយសឲ្យអ្នក តែអុលឡោះតាអាឡារារាំងអ្នកមិនឲ្យទទួលកិត្តិយសនេះទេ!»។
ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ តើនរណាហ៊ានដាស់ពួកគេ? អ្នកណាឲ្យពរអ៊ីស្រអែល អ្នកនោះនឹងទទួលពរ អ្នកណាដាក់បណ្តាសាអ៊ីស្រអែល អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!»។
ដូច្នេះ ដរាបណាអ្នកនៅមានជីវិត មិនបាច់គិតគូរដល់សេចក្តីសុខ ឬសុភមង្គលរបស់ជាតិសាសន៍ទាំងពីរនេះទេ។