ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 23:17 - អាល់គីតាប

បាឡាម​ក៏​វិល​ទៅ​ជួប​ស្តេច​បាឡាក់​ដែល​ឈរ​នៅ​ក្បែរ​គូរបាន​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ស្តេច​បាឡាក់​សួរ​គាត់​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ម្តេច?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​មក​ជួប​បាឡាក​ដែល​កំពុង​ឈរ​ក្បែរ​តង្វាយ​ដុត ទាំង​មាន​មន្ត្រី​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ។ បាឡាក​សួរ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​មក​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​ទាំង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​បាឡាក​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា​ដូច​ម្តេច

សូមមើលជំពូក



ជន‌គណនា 23:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក ហើយ​សាក​សួរ​គាត់​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​អ្នក​បាន​ទទួល​បន្ទូល​ណា​មួយ​ពីអុលឡោះ‌តាអាឡា​ឬ​ទេ?»។ យេរេមា​តប​ថា៖ «សូម​ជម្រាប! ស្តេច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។


អុលឡោះ‌តាអាឡា​មក​ជួប​បាឡាម ទ្រង់​ប្រាប់​គាត់​អំពី​សេចក្តី​ដែល​គាត់​ត្រូវ​ថ្លែង ហើយ​ឲ្យ​គាត់​វិល​ទៅ​ជួប​ស្តេច​បាឡាក់​វិញ ដើម្បី​ថ្លែង​បន្ទូល​នេះ។


បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ សូម​ជម្រាប​ស្តេច​បាឡាក់ សូម​ប្រុង​ប្រៀប​ស្តាប់! សូម​ជម្រាប​បុត្រ​របស់​ស្តេច​ស៊ីបពរ សូម​ផ្ទៀង​ត្រចៀក​ស្តាប់!


បាឡាម​តប​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​រួច​ហើយ​ថា ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។


គាត់​សួរ​ថា៖ «តើ​អុលឡោះ​មាន​បន្ទូល​មក​កូន​ឯង​ដូច​ម្តេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ​ពេចន៍​ណា​មួយ​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​នោះ សូម​ទ្រង់​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។