បាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់បាឡាម។
ជនគណនា 23:15 - អាល់គីតាប បាឡាមជម្រាបស្តេចថា៖ «សូមស្តេចនៅទីនេះក្បែរគូរបានដុតរបស់ស្តេច ខ្ញុំនឹងចេញទៅជួបអុលឡោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅជួបព្រះយេហូវ៉ានៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន |
បាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់បាឡាម។
ស្តេចនាំបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីស្កា។ នៅទីនោះ ស្តេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្តេចជូនគោបាមួយ និងចៀមឈ្មោលមួយ។
អុលឡោះតាអាឡាមកជួបបាឡាម ទ្រង់ប្រាប់គាត់អំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។
បាឡាមជម្រាបស្តេចថា៖ «សូមស្តេចនៅក្បែរគូរបានដុតរបស់ស្តេចនេះហើយ ខ្ញុំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលអុលឡោះតាអាឡាមកជួបខ្ញុំ។ ពេលអុលឡោះមានបន្ទូលមកខ្ញុំយ៉ាងណាៗនោះ ខ្ញុំនឹងនាំយកមកជម្រាបស្តេច»។ បាឡាមក៏ឡើងទៅលើកំពូលភ្នំ។
ប៉ុន្តែ យើងមិនព្រមស្តាប់ពាក្យបាឡាមទេ គឺគាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចបាឡាក់។