ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 23:11 - អាល់គីតាប

ស្តេច​បាឡាក់​មាន​ប្រសាសន៍​មក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​អ្នក​មក ដើម្បី​ឲ្យ​ដាក់​បណ្តាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «តើ​លោក​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ដូច្នេះ? យើង​បាន​នាំ​លោក​មក​ឲ្យ​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍ លោក​មិន​បាន​ធ្វើ​អ្វី​សោះ តែ​បែរ​ឲ្យ​ពរ​គេ​ទៅ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បាឡាក​ទ្រង់​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​ឯង​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​នឹង​អញ គឺ​អញ​បាន​នាំ​ឯង​មក​ឲ្យ​ដាក់​បណ្តាសា​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ​វិញ

សូមមើលជំពូក



ជន‌គណនា 23:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។ ជន‌ជាតិ​ម៉ូអាប់​បាន​សូក​បាឡាម​ឲ្យ​ដាក់​បណ្ដាសា​ជន‌ជាតិ​អ៊ីស្រ‌អែល។ ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​របស់​យើង​បាន​ប្ដូរ​បណ្ដាសា ឲ្យ​ប្រែ​ទៅ​ជា​ពរ​វិញ។


“មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប​នាំ​គ្នា​មក​នៅ​ពាស​ពេញ​ស្រុក។ ដូច្នេះ សូម​អ្នក​មក​ជួយ​ដាក់​បណ្តា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​អ្នក​ដាក់​បណ្តា‌សា​ពួក​គេ​នោះ​ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។


ដ្បិត​យើង​បាន​លើក​កិត្តិយស​អ្នក​ច្រើន​ណាស់ ហើយ​បើ​អ្នក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​អញ្ជើញ​មក​ជួយ​ដាក់​បណ្តា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។


បាឡាម​ជម្រាប​ស្តេច​ថា៖ «ខ្ញុំ​ត្រូវ​ថ្លែង តែ​សេចក្តី​ណា​ដែលអុលឡោះ‌តាអាឡា​ប្រាប់​ឲ្យ​ថ្លែង​ប៉ុណ្ណោះ!»។


ពេល​នោះ ស្តេច​បាឡាក់​ខឹង​នឹង​បាឡាម ស្តេច​ទះ​ដៃ​ខ្លាំងៗ ទាំង​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ដាក់​បណ្តាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​ទៅ​បី​ដង​ទៅ​វិញ!។