ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:33 - អាល់គីតាប

លា​ញី​បាន​ឃើញ​ខ្ញុំ​វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​អ្នក ហើយ​ទុក​ជីវិត​ឲ្យ​វា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លា​របស់​លោក​បាន​ឃើញ​ខ្ញុំ ហើយ​បាន​ងាក​ចេញ​ពី​ខ្ញុំ​បី​ដង​មក​ហើយ។ ប្រសិន‌បើ​វា​មិន​បាន​បែរ​ចេញ​ពី​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លា​របស់​ឯង​បាន​ឃើញ​អញ ហើយ​បាន​ងាក​បែរ​ចេញ​ពី​អញ​៣​ដង​នេះ​ហើយ បើ​វា​មិន​បាន​បែរ​ចេញ​ពី​អញ​ទេ នោះ​ប្រាកដ​ជា​អញ​បាន​សំឡាប់​ឯង​ហើយ តែ​ទុក​ឲ្យ​វា​នៅ​រស់​វិញ

សូមមើលជំពូក



ជន‌គណនា 22:33
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ពួក​គេ​បាន​រាយ‌ការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់ ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះអុលឡោះ‌តាអាឡា។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​និយាយ​មក​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​វាយ​លា​របស់​គាត់​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​គាត់ ដ្បិត​ផ្លូវ​ដែល​អ្នក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។


បាឡាម​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ពុំ​ដឹង​ថា អ្នក​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ទេ នោះ​ខ្ញុំ​បក​ក្រោយ​វិញ»។