អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យរបស់អ៊ីស្រអែល ហើយប្រគល់ជនជាតិកាណានមក ក្នុងកណ្តាប់ដៃរបស់ពួកគេ។ អ៊ីស្រអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។
ជនគណនា 22:2 - អាល់គីតាប ស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីបពរ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបាឡាក ជាបុត្រាស៊ីបព័រ ឃើញអស់ទាំងការដែលពួកអ៊ីស្រាអែលបានប្រព្រឹត្តចំពោះសាសន៍អាម៉ូរី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើដល់សាសន៍អាម៉ូរី |
អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យរបស់អ៊ីស្រអែល ហើយប្រគល់ជនជាតិកាណានមក ក្នុងកណ្តាប់ដៃរបស់ពួកគេ។ អ៊ីស្រអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។
ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រអែល។ ស្តេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រមកដាក់បណ្តាសាអ្នករាល់គ្នា។
តើស្តេចគិតថា គាត់ខ្លាំងពូកែជាងស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីបព័រ ស្តេចនៃជនជាតិម៉ូអាប់ឬ? ស្តេចបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។